គុណនាម

គុណនាមមានន័យថា ពាក្យ សំដីសម្រាប់សំដែងសភាពលក្ខណៈរបស់នាម ។

ប្រភេទនៃគុណនាម

 • គុណនាមប្រក្រតី
 • គុណនាមចំនួន
 • គុណនាមកម្មសិទ្ធ
 • គុណនាមចង្អុល
 • គុណនាមសំណួរ
 • គុណនាមមិនច្បាស់
 • គុណនាមប្រក្រតី គឺសម្រាប់ប្រាប់លក្ខណៈរបស់នាម។​ 

     ឧទាហរណ៍ៈ គោខ្មៅធាត់ជាងគោស។

     គុណនាមប្រក្រតីមានៈ ល្អ កខ្វក់ ស វែង ខ្លី សម្បូរ ខ្សត់…។

 • គុណនាមចំនួនជាគុណនាមសម្រាប់រាប់។ គុណនាមចំនួនមានពីរយ៉ាង:

១. ចំនួនរាប់សម្រាប់រាប់ឲ្យដឹងចំនួន

       ឧទាហរណ៍ៈ​ ឪពុកខ្ញុំមានគោប្រាំនឹម

       ចំនួនរាប់មានៈ ពីរដំបរ ប្រាំរយ ប្រាំខាំ ប្រាំឡូ…។

២. ចំនួនរៀបសម្រាប់រាប់ឲ្យដឹង ទី ជាន់ ថ្នាក់

       ឧទាហរណ៍៖ ដាណេ រៀនថ្នាក់ទីប្រាំបី

       ចំនួនរៀបមានៈ ទីដប់ ម៉ោងប្រាំ ជាន់ទីមួយ…។

 • គុណនាមកម្មសិទ្ធសម្រាប់ប្រាប់ម្ចាស់កម្មសិទិ្ធ ។     

        ឧទាហរណ៍ ៖ រាជរដ្ឋាភិបាលជាអ្នកសាងសង់ផ្ទះពួកគាត់

        គុណនាមកម្មសិទ្ធមានៈ ខ្ញុំ ឯង វា គាត់ នាង យើង ពួកគាត់ គេទាំងអស់គ្នា…. ។

 • គុណនាមចង្អុល ប្រាប់ទីកន្លែងនិងពេលវេលាណាមួយ ។​ 

        ឧទាហរណ៍៖ សាលារៀននេះជាសាលារៀនខ្ងុំ ឯខាងនោះជាសាលាឃុំ ។

        គុណនាមចង្អុលមាន ៖ នេះ នោះ ទីនេះ ទីនោះ…. ។

 • គុណនាមសំណួរ គឺប្រើប្រាស់សម្រាប់ចោទសួរ។

        ឧទាហរណ៍ ៖ តើមិត្តទិញសៀវភៅអ្វីខ្លះ?

       គុណនាមសំណួរមាន ៖ អ្វីខ្លះ ប៉ុន្មាន អ្វី ស្អី ណាខ្លះ ណាមួយ…. ។  

 • គុណនាមមិនច្បាស់ គឺជាគុណនាមប្រាប់សេចក្ដីមិនជាក់លាក់ មិនប្រាកដ ។​​

       ឧទាហរណ៍ៈ ខ្ងុំ មិនដឹងថា គាត់ចង់បានចេកមួយណាទេ

       គុណនាមមិនច្បាស់មាន៖ អ្វី  ណា អ្វីខ្លះ មួយណា ណាខ្លះ ឯទៀត ដទៃ​ អ្វីមួយ….។  

 

Leave a Reply

Your email address will not be published. Required fields are marked *