ការតែងសេចក្ដីបែបពន្យល់​ “ ងើយស្កកឱនដាក់គ្រាប់”

ក្រឡេកមើលទៅវាលស្រែដ៏លឿងទុំដែលគ្របដណ្ដប់ទៅដោយគួរស្រូវ ។​ បើយើងក្រឡេកមើលទៅគួរស្រូវនីមួយ​ៗ វាប្រាកដជាមានភាពខុសគ្នាហើយ ។ នៅក្នុងនោះមានគួរស្រូវពីបែបដែលយើងគួរកត់សម្គាល់ មួយគឺដើមស្រូវដែលឈរត្រង់ និងមួយទៀតគឺដើមដែលរាងកោងចុះទៅដី ​។ បន្ថែម  នឹងនោះទៀតអ្នកប្រាកដជាឃើញដើមស្រូវដែលឈរត្រង់គឺមានគ្រាប់តិចជាងដើមស្រូវដែលកោងចុះហើយ ។ ដូច្នេះហើយបានជាមានសុភាសិតមួយដែលបានលើកឡើងថា​ “ងើយស្កក​ ឱនដាក់គ្រាប់” ។​ តើសុភាសិតដែលបានចែងខាងលើមានអត្ថន័យយ៉ាងដូចម្ដេចខ្លះ? 

 

ដើម្បីជាប្រទីបបភ្លឺផ្លូវទៅដល់ការបកស្រាយសុភាសិតមួយនេះយ៉ាងពិស្ដារ យើងគួរយល់នូវ   ពាក្យគន្លឹះមួយចំនួនជាមុនសិន ដូចជា ស្កក និង ឱន ។ ពាក្យថា ស្កក គឺជាការសំកកនៅដោយមិនបានផលអ្វីសោះ ។ រីឯពាក្យថា ​ឱន គឺជាការបន្ទាបខ្លួន ឬ បង្អោនកាយចុះ ។ ដូចដែលបានលើកឡើងនូវសុភាសិតខាងលើ ។ បើតាមន័យសាមញ្ញធម្មតា ស្រូវណាដែលឱនចុះគឺជាគួរស្រូវដែលលូតលាស់ល្អមានគ្រាប់ស្រូវច្រើននិងជួយផ្ដល់ផលយ៉ាងល្អទៅដល់កសិករ ។ រីឯគួរស្រូវដែលងើយត្រង់យើងមិនសូវមើលឃើញមានគ្រាប់ច្រើនទេគឺវាលូតលាស់មិនសូវល្អទេ ហើយមិនសូវផ្ដល់ផលទៅដល់កសិករនោះឡើយ ។ ទន្ទឹមនឹងនោះដែរ បើធៀបទៅនឹងសង្គមសព្វថ្ងៃ មនុស្សណាដែលអង់អាច កោងកាច មិនយល់ពីគេ មានអំនួតលើខ្លួនឯង ។ មនុស្សប្រភេទនេះយើងមិនសូវជាឃើញអ្នកផងទាំងឡាយចូលចិត្តនិងស្រលាញ់រាប់អាននោះទេ ។ រីឯមនុស្សដែលចេះដាក់ខ្លួនឱ្យតម្លៃអ្នកដទៃ គោរពអ្នកដទៃគឺតែងតែទទួលបាននូវការគោរពស្រលាញ់និងកោតសរសើរពីអ្នកនៅជុំវិញខ្លួនជានិច្ច ។ ជាការពិតណាស់មនុស្សដែលអួតខ្លួន ឈ្លើយ មើលងាយគេគឺមិនសូវទទួលបានភាពជោគជ៏យប៉ុន្មានទេ ។ ដូចដែលពាក្យមួយដែលគេតែងនិយាយថា​ មនុស្សដែលគ្រអើតគ្រទមតែងតែត្រូវគេជាន់ពន្លិច ។ រីឯអ្នកដែលចិត្តល្អតែងតែត្រូវគេលើក     តម្កើង ។ ជាទឡ្ហីករណ៍បើយើងជាមនុស្សឈ្លើយប្រើសម្ដីមិនល្អទៅកាន់នរណាំម្នាក់នោះនោពេលដែលយើងត្រូវការឱ្យគេជួយអ្វី គេប្រាកដជាមិនជួយយើងនោះទេ ។ ផ្ទុយទៅវិញបើយើងចេះទុកដាក់សម្ដី  ដោយនិយាយទន់ភ្លន់នោះនៅពេលយើងមានធុរ់ៈអ្វីមួយនោះគេនឹងចាំជួយយើងជានិច្ច ។ ដើម្បីឱ្យកាន់តែច្បាស់យើងគួរក្រឡេកមើលទៅតួអង្គ នាយភាត្រា(នាយសំពៅ) ដែលត្រូវជាស្វាមីរបស់នាងលក្ខិណា នាយភាត្រាគឺជាមនុស្សដែលអួតក្អេងក្អាងមើលងាយភរិយារបស់ខ្លួន ដោយថានាងមិនចេះទុកដាក់   ទ្រព្យសម្បត្តិ គិតថាមានតែខ្លួនឯង ហើយហ៊ានប្ដូ្ភរភរិយាខ្លួនជាមួយនឹងភរិយារបស់ចៅមាណពដែលគេហៅថាជាស្រីកញ្ជើធ្លុះ ។ នៅទីបញ្ជប់នាយភាត្រាដែលធ្លាប់តែមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ត្រូវបានក្លាយជាអ្នកក្រដោយសារតែមានអំនួតលើខ្លួនឯងពេក ហើយដោយសារការមិនចេះទុកដាក់របស់នាងខាត់ ។ រីឯនាងលក្ខិណាក្រោយបានក្លាយជាភរិយារបស់ចៅមាណព នាងចេះទុកចេះដាក់នៅទ្រព្យសម្បតិ្តទាំងអស់យ៉ាងមានរបៀប ។ មិនត្រឹមតែប៉ុណ្ណោះនាងមានទំនាក់ទំនងយ៉ងស្និទស្នាលជាមួយនឹងអ្នកផងរបងជាមួយនាងទៀតផង ដោយការចែករំលែកគ្នាទៅវិញទៅមក ។ 

 

សរុបមកវិញយើងឃើញថា កាលណាដែលយើងចេះដាក់ខ្លួនគោរពអ្នកដទៃ ឱ្យតម្លៃអ្នកដទៃនោះយើងនឹងមានអ្នកលើកតម្កើង ស្រលាញ់ចូលចិត្តច្រើនជាមិនខាន ប៉ុន្តែបើយើងជាមនុស្សដែលអួតអាងយើងនឹងមិនមាននរណាម្នាក់ចង់រាប់អាន និង នៅក្បែរនោះទេ មិនថាយើងមានដំណែង ឬ ឋានៈ   ខ្ពស់យ៉ាងណាក៏ដោយ ។ 

 

បើតាមការអធិប្បាយយ៉ាងពិស្ដារខាងលើបានបំភ្លឺបញ្ចាំងយ៉ាងជាក់ថាសុភាសិតមួយនេះពិតជាមានអត្ថន័យអប់រំយ៉ាងយ៉ាងជ្រាលជ្រៅទៅដល់បគ្គុលនីមួយៗឱ្យចេះរស់នៅដោយដើរទៅតាមគន្លង   ក្រមសីលធម៌ដោយគ្មានការរើសអើងឬក្រអើតក្រទមណាមួយឡើយ ។ ជាចុងបញ្ចប់ក្នុងនាមជាកូនខ្មែរ យើងគួរតែបន្តដើរទៅតាមគន្លងមួយនោះកុំបីខាន ។ ហើយត្រូវដឹងថារាល់សកម្មភាព ឬ អកប្បកិរិយាណាមួយសុទ្ធតែអាចជះឥទ្ធិពលទៅបុគ្គលផ្សេងៗ ជានិច្ច ។ ដូច្នេះត្រូវធ្វើអ្វីដែលត្រូវប្រសើរជាងធ្វើអ្វីដែលនាំឱ្យស្ដាយក្រោយ ។ 

កត្តា បាត់បង់ទឹកដី/វិធានការ ការពារទឹកដី

                                                                                       កត្តា បាត់បង់ទឹកដី

  • សង្គ្រាមស៊ីវិល
  • ការពឹងពាក់ជនបរទេស
  • ការចូលមកនៅរបស់ប្រទេសជិតខាង
  • ចាញ់ល្បិចប្រទេសជិតខាង
  • ឆ្កួតបី
  • អំណាច
  • ខ្វះធនធានមនុស្ស
  • មិត្តភាព
  • លោភលន់
  • ស្នេហា

                                                                                     វិធានការ ការពារទឹកដី

ពង្រឹងធនធានមនុស្ស

បង្កើតសិក្ខាសាលា ជារៀងរាល់ឆ្នាំ ទាក់ទងជាមួយនឹងការ យល់ដឹងអំពីប្រវត្តិសាស្រ្តខ្មែរ និងវប្បធម៌ ព្រមទាំងយល់ដឹង អំពីខេត្តខ្មែរ ដែលបានបាត់បង់ទៅប្រទេសជិតខាង ដូចជាប្រទេសថៃ ឫ ប្រទេសសៀមជាដើម ។

ចូលរួម ចែករំលែក អំពីការបាត់បង់ ក្នុងកម្មវិធីសង្គមដែលនិយាយអំពីការយល់ដឹង ឫប្រវត្តិសាស្រ្ត​​ ដូចជា Ted Talk កម្មវិធីទីវាអក្សរសិល្ប៍ខ្មែរ ។

បង្កើតគម្រោង ទាក់ទងអំពីការ បាត់បង់ទឹកដីខ្មែរ ទៅប្រទេសដទៃ ។

លើកទឹកចិត្តឱ្យខំរៀន

 

គុណនាម

គុណនាមមានន័យថា ពាក្យ សំដីសម្រាប់សំដែងសភាពលក្ខណៈរបស់នាម ។

ប្រភេទនៃគុណនាម

  • គុណនាមប្រក្រតី
  • គុណនាមចំនួន
  • គុណនាមកម្មសិទ្ធ
  • គុណនាមចង្អុល
  • គុណនាមសំណួរ
  • គុណនាមមិនច្បាស់
  • គុណនាមប្រក្រតី គឺសម្រាប់ប្រាប់លក្ខណៈរបស់នាម។​ 

     ឧទាហរណ៍ៈ គោខ្មៅធាត់ជាងគោស។

     គុណនាមប្រក្រតីមានៈ ល្អ កខ្វក់ ស វែង ខ្លី សម្បូរ ខ្សត់…។

  • គុណនាមចំនួនជាគុណនាមសម្រាប់រាប់។ គុណនាមចំនួនមានពីរយ៉ាង:

១. ចំនួនរាប់សម្រាប់រាប់ឲ្យដឹងចំនួន

       ឧទាហរណ៍ៈ​ ឪពុកខ្ញុំមានគោប្រាំនឹម

       ចំនួនរាប់មានៈ ពីរដំបរ ប្រាំរយ ប្រាំខាំ ប្រាំឡូ…។

២. ចំនួនរៀបសម្រាប់រាប់ឲ្យដឹង ទី ជាន់ ថ្នាក់

       ឧទាហរណ៍៖ ដាណេ រៀនថ្នាក់ទីប្រាំបី

       ចំនួនរៀបមានៈ ទីដប់ ម៉ោងប្រាំ ជាន់ទីមួយ…។

  • គុណនាមកម្មសិទ្ធសម្រាប់ប្រាប់ម្ចាស់កម្មសិទិ្ធ ។     

        ឧទាហរណ៍ ៖ រាជរដ្ឋាភិបាលជាអ្នកសាងសង់ផ្ទះពួកគាត់

        គុណនាមកម្មសិទ្ធមានៈ ខ្ញុំ ឯង វា គាត់ នាង យើង ពួកគាត់ គេទាំងអស់គ្នា…. ។

  • គុណនាមចង្អុល ប្រាប់ទីកន្លែងនិងពេលវេលាណាមួយ ។​ 

        ឧទាហរណ៍៖ សាលារៀននេះជាសាលារៀនខ្ងុំ ឯខាងនោះជាសាលាឃុំ ។

        គុណនាមចង្អុលមាន ៖ នេះ នោះ ទីនេះ ទីនោះ…. ។

  • គុណនាមសំណួរ គឺប្រើប្រាស់សម្រាប់ចោទសួរ។

        ឧទាហរណ៍ ៖ តើមិត្តទិញសៀវភៅអ្វីខ្លះ?

       គុណនាមសំណួរមាន ៖ អ្វីខ្លះ ប៉ុន្មាន អ្វី ស្អី ណាខ្លះ ណាមួយ…. ។  

  • គុណនាមមិនច្បាស់ គឺជាគុណនាមប្រាប់សេចក្ដីមិនជាក់លាក់ មិនប្រាកដ ។​​

       ឧទាហរណ៍ៈ ខ្ងុំ មិនដឹងថា គាត់ចង់បានចេកមួយណាទេ

       គុណនាមមិនច្បាស់មាន៖ អ្វី  ណា អ្វីខ្លះ មួយណា ណាខ្លះ ឯទៀត ដទៃ​ អ្វីមួយ….។  

 

Khmer/ Round 2

នៅក្នុងវគ្គសិក្សាទី ២ នេះ យេីងនៅតែបន្តការកែកំណាព្យ និងស្រាវជ្រាវពីវាដើម្បីនឹងចងក្រង ជា សៀវភៅ សម្រាប់ឆ្នាំនេះ ។ ក្រៅពីនេះយើងក៏បានសិក្សាទាក់ទង អំពីរឿងកុលាបប៉ៃលិន ដែលបាន និពន្ធដោយកវី ញ៉ុកថែម ។ រឿងនេះគឺពោពេញទៅដោយការអប់រំយ៉ាងខ្ពស់ទៅដល់អ្នកអាន ។ នៅ ពេលដែលអានរឿង នេះយើងក៏បានរៀនទាក់ទងនឹងការលើកដាក់សំលេងតាមតួអង្គនីមួយៗ ។  បន្ទាប់ពីនេះ យើងក៏បានសិក្សាស្រាវជ្រាវទាក់ទងអំពី បុណ្យកឋិន និង ពិធីបុណ្យអ៊ុំទូក អកអំបុក និង សំពះព្រះខែ ។ លោកគ្រូបាន ឱ្យយើង ស្រាវជ្រាវអំពីប្រវត្តិសាស្រ្ត និង ការប្រារព្ធពិធីដើម្បីឱ្យយើង យល់ឱ្យច្បាស់អំពីវប្បធម៌ខ្លួនឯង ។ បន្ទាប់ពីការស្រាវជ្រាវយើង ក៏បានចែករំលែកវាទៅមិត្តភក្ដិរបស់ យើងតាមរយៈការធ្វើបទបង្ហាញ ។ ខ្ងុំគិតថាក្នុងវគ្គសិក្សានេះខ្ញុំបានទទួលចំណេះដឹងយ៉ាងច្រើន ។  

Khmer Poem

In Khmer class, I wrote my own poem. This poem is actually about being a better person.

                                                                ធ្វើជាមនុស្សល្អ

ក្នុងនាមខ្ញុំជាកវី                             មានចិត្តភក្ដី            និយាយបកស្រាយកំណាព្យ ។

យកចិត្តទុកដាក់នៃកាព្យ         ស្ដាប់ហើយមិនសាប          ដរាបមិនអនុវត្ត ។

ចូរស្ដាប់ហើយកុំឱ្យភ្លាត់                 មិនឱ្យវាព្រាត់                     រុំព័ទ្ធដោយក្ដីវិនាស ។

ចូរអ្នកបានស្ដាប់ហើយជៀស       ក្មេងប្រជារាស្រ្ត                បញ្ជៀសពីក្មេងចិត្តខ្មៅ ។

ចូរមិត្តស្ដាប់ការប្រដៅ                   មិនមានសោកសៅ          គោលដៅក៏បានប្រទះ ។

ជីវិតមនុស្សដូចផ្កាយរះ                   ពន្លឺក៏ជះ                               ជំនះរាល់ឧបសគ្គ ។

កុំប្រកាន់ពីវណ្ណៈ                  ហើយនិងជាតិសាសន៍       ដែលច្បាស់យើងឱ្យសុក្ខសាន្ត ។

ទង្វើល្អទទួលបាន                        របស់គ្រប់យ៉ាង            ដែលសាងមកពីខ្លួនយើង ។

ត្រូវស្គាល់បុណ្យនឹងបាបភ្លើង    ដែលសាងពីដៃជើង           រូបយើងទាំងគ្រប់ៗគ្នា ។

ត្រូវចេះស្វែងរកការងារ                 ដែលវាគឺជា                           ការងារដែលសុច្ចរិត ។

ទោះតម្លៃយ៉ាងណាពិត                 ឲ្យតែសុច្ចរិត                បានផ្ដិតចេញពីខ្លួនយើង ។ 

ត្រូវចេះគោរពពុកម្ដាយ     គាត់ប្រឹងចិត្តកាយ      មិនស្ដាយឥតប្រយោជន៍ឡើយ។

គាត់ប្រឹងធ្វើការមិនស្បើយ        លោកមិនកន្តើយ         បង្ហើយដើម្បីកូនស្ងួន ។

លោកមិនសូវខ្វល់ពីរូបខ្លួន          ចង់ឲ្យតែស្ងួន              នឹមនួនបានសេចក្ដីសុខ ។

កុំនាំខ្លួនទៅកគុក                        ដែលមិនសុខ               នៅក្នុងចិត្តលោកទាំងពីរ ។

អត្ថន័យកំណាព្យនេះ                   គ្រាន់ជាចំណេះ              ដែលចេះមកពីរៀនសូត្រ ។

ដែលចង់អប់រំនិយាយ               ហើយនឹងដើម្បី               សេចក្ដីស្ងប់ចិត្តអ្នកអាន ។