គុណនាមមានន័យថា ពាក្យ សំដីសម្រាប់សំដែងសភាពលក្ខណៈរបស់នាម ។
ប្រភេទនៃគុណនាម
- គុណនាមប្រក្រតី
- គុណនាមចំនួន
- គុណនាមកម្មសិទ្ធ
- គុណនាមចង្អុល
- គុណនាមសំណួរ
- គុណនាមមិនច្បាស់
- គុណនាមប្រក្រតី គឺសម្រាប់ប្រាប់លក្ខណៈរបស់នាម។
ឧទាហរណ៍ៈ គោខ្មៅធាត់ជាងគោស។
គុណនាមប្រក្រតីមានៈ ល្អ កខ្វក់ ស វែង ខ្លី សម្បូរ ខ្សត់…។
- គុណនាមចំនួនជាគុណនាមសម្រាប់រាប់។ គុណនាមចំនួនមានពីរយ៉ាង:
១. ចំនួនរាប់សម្រាប់រាប់ឲ្យដឹងចំនួន
ឧទាហរណ៍ៈ ឪពុកខ្ញុំមានគោប្រាំនឹម។
ចំនួនរាប់មានៈ ពីរដំបរ ប្រាំរយ ប្រាំខាំ ប្រាំឡូ…។
២. ចំនួនរៀបសម្រាប់រាប់ឲ្យដឹង ទី ជាន់ ថ្នាក់
ឧទាហរណ៍៖ ដាណេ រៀនថ្នាក់ទីប្រាំបី
ចំនួនរៀបមានៈ ទីដប់ ម៉ោងប្រាំ ជាន់ទីមួយ…។
- គុណនាមកម្មសិទ្ធសម្រាប់ប្រាប់ម្ចាស់កម្មសិទិ្ធ ។
ឧទាហរណ៍ ៖ រាជរដ្ឋាភិបាលជាអ្នកសាងសង់ផ្ទះពួកគាត់ ។
គុណនាមកម្មសិទ្ធមានៈ ខ្ញុំ ឯង វា គាត់ នាង យើង ពួកគាត់ គេទាំងអស់គ្នា…. ។
- គុណនាមចង្អុល ប្រាប់ទីកន្លែងនិងពេលវេលាណាមួយ ។
ឧទាហរណ៍៖ សាលារៀននេះជាសាលារៀនខ្ងុំ ឯខាងនោះជាសាលាឃុំ ។
គុណនាមចង្អុលមាន ៖ នេះ នោះ ទីនេះ ទីនោះ…. ។
- គុណនាមសំណួរ គឺប្រើប្រាស់សម្រាប់ចោទសួរ។
ឧទាហរណ៍ ៖ តើមិត្តទិញសៀវភៅអ្វីខ្លះ?
គុណនាមសំណួរមាន ៖ អ្វីខ្លះ ប៉ុន្មាន អ្វី ស្អី ណាខ្លះ ណាមួយ…. ។
- គុណនាមមិនច្បាស់ គឺជាគុណនាមប្រាប់សេចក្ដីមិនជាក់លាក់ មិនប្រាកដ ។
ឧទាហរណ៍ៈ ខ្ងុំ មិនដឹងថា គាត់ចង់បានចេកមួយណាទេ ។
គុណនាមមិនច្បាស់មាន៖ អ្វី ណា អ្វីខ្លះ មួយណា ណាខ្លះ ឯទៀត ដទៃ អ្វីមួយ….។